General Commissariat of National Police
.

កម្លាំងនគរបាលខេត្តមណ្ឌលគិរី  រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ជូនសមាគមកាយប្ញទ្ធិនារីកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចសិក្សា​ នៅច្រកព្រំដែនឡាប៉ាខេ ស្រុកកែវសីមា មុននិងត្រឡប់ទៅ ទីក្រុងភ្នំពេញវិញ ប្រកបដោយសុវត្ថិភាព

Loading

មណ្ឌលគិរី ៖ ដោយគិតចាប់ពីព្រឹក ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូត មកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់​ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងកា​រ​នគរបាលខេត្ត ក្នុងការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ដែលបានមកបោះជំរំបំពេញទស្សនកិច្ច ​ក្នុងខេត្តមណ្ឌល​គិរី​លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តមណ្ឌលគិរី លោកបានរៀបចំកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារ ទៅតាមគោលដៅសំខាន់ៗនៅតាមដងផ្លូវ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមដងផ្លូវទាំងកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបា​លអន្តរាគមន៍ ព្រមទាំងកម្លាំង អធិការដ្ឋាននគរបា​ល​ស្រុកពេជ្រាដា កម្លាំងនគរបាលស្រុកអូររាំង ​កម្លាំងអធិការដ្ឋាននគរបាល ស្រុកកែវសីមា ខេត្តមណ្ឌល​គិរី បានធ្វើការសម្រួលចរាចរណ៍ នៅតាមដងផ្លូវចាប់ពី ក្រុងសែនមនោរម្យរហូតដល់ច្រកទ្វារឡាប៉ាខេ ស្រុកកែវសីមា ដើម្បីសំរួលចរាចរណ៍ក្នុងគោលបំណង រក្សាសន្តិសុខ និងសុវត្ថិភាពជូន ក្រុមសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចសិក្សាបន្ត ទៅច្រក​ទ្វារព្រំដែនឡាប៉ាខេ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រកបទៅដោយសន្តិសុខល្អនិងសុវត្ថិភាព ចាប់ពីពេលចេញដំណើរ ទៅទស្សនកិច្ចរមណីដ្ឋានទឹកជ្រោះប៉ូស្រា រហូតបន្តដំណើរទៅទស្សនកិច្ច នៅបង្គោលព្រំដែន តាមច្រកទ្វារប៉ុស្តិ៍ឡាប៉ាខេ ក្នុងស្រុកកែវសីមា ក្រុមការងារសមា​គមកាយឬទ្ធិកម្ពុជា បានធ្វើដំណើរទស្សនកិច្ចប្រកបទៅដោយ សន្តិសុខនិងសុវត្ថិភាព បានល្អប្រសើររហូតវិលត្រឡប់ ធ្វើដំណើរទៅទីក្រុងភ្នំពេញវិញ ប្រកបដោយសុវត្ថិភាព៕