រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៣០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨៥គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១២៨គ្រឿង និងម៉ូតូ ១៥៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២០៩គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ៨០គ្រឿង និងម៉ូតូ ១២៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី១-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,០៩២គ្រឿង, រថយន្តធំ ១៩គ្រឿង, រថយន្តតូច ៥១០គ្រឿង, ម៉ូតូ ៥៦៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៤៩គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៣៧១គ្រឿង និងម៉ូតូ ៤៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕