សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អេង ឆេងលាង ស្នងការស្តីទី អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំទទួលផែនការការពារ ពិធីសម្ភោធបើកឡើងវិញ នូវកសិដ្ឋានសូត្រសិប្បកម្មអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕