ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករទូក ង “សម្រែករាជសីហ៍បារមីតេជោ” ដែលជាទូក របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ត្រៀមចូលរួមប្រណាំងនៅបឹងស្នោ ក្នុងបរិវេណសួនច្បាមុខសាលាខេត្ត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០៤-០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោកស្នងការ ក៏បានធ្វើការផ្ដាំផ្ញើរ ដល់កីឡាករទូក ង ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យលាភី ជូនដល់អង្គភាព។
ក្នុងការជួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភនូវ ថវិកា ចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀល) , អង្ករចំនួន ២០០គីឡូក្រាម , ទឹកសុទ្ធចំនួន ១០០យួរ , ខោអាវមួក ចំនួន ៦០កំប្លេ , ទឹកត្រីចំនួន៥យួរ, ទឹកស៊ីអ៉ីវចំនួន៥យួរ , មីចំនួន ២០កេស , ត្រី ខ ចំនួន ៦យួរ ខ្លាញ់ចំនួន ១កេស ,ភេសជ្ជៈ ចំនួន ៥កេស ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃផងដែរ ៕