ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំដឹកនាំប្រតិភូ អគ្គស្នងការដ្ឋាននគរបាលជាតិ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ចាយ ឃីម ត្រូវជាលោកយាយបង្កើតរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បាននាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចំនួន ២លានរៀល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូន ឯកឧត្តម សួន សុម៉ាលីន ផងដែរ។
យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ចាយ ឃីម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕