ព្រះសីហនុ-កែប ៖ នាព្រឹកថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំបញ្ជាដល់កងកម្លាំងអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប សរុបចំនួន៨០នាក់ ដោយប្រេីប្រាស់មធ្យោបាយ ចំនួន០៦គ្រឿង (នាវាល្បាតកម្លាំង១,៦០០សេះ ០១គ្រឿង, អូប័រប្រដេញកម្លាំង៧០០សេះ ០១គ្រឿង,អូប័រកម្លាំង២០០សេះ ០១គ្រឿង ,អូប័រកម្លាំង៤០សេះ ០១គ្រឿង និងរថយន្ត ០២គ្រឿង ) ដេីម្បីចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលេីកទី០៤ និងកីនិងកីឡាជាតិជនពិការលេីកទី០២ ឆ្នាំ២០២៤ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកែប ៕