ស្វាយរៀង៖ ដោយមានការបញ្ជារដឹកនាំពី លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង បានចាត់តាំង លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ កុយ សុធីឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ប្រុស ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះប្រជាពលរដ្ឋ) នាពេលកន្លងមក ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ។ វត្ថុតាងដកហូត៖ ម៉ូតូ ០២គ្រឿង និងទូរស័ព្ទដៃ ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕