កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០២ វិច្ឆិកា ២០២៤នេះ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមជាមួយលោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោក លោកស្រី មន្ត្រីនគរបាល កងកម្លាំងជាច្រើនរូបទៀត បានរៀបចំពិធី សុំពរជ័យសេរីសួស្ដី ជ័យជម្នះ ក្នុងការចេញប្រកួតប្រណាំងថៃ្ងទីមួយ ដែលជាការចូលរួមអបអរសាទរក្នុងពិធីរៀបចំ ប្រណាំងទូកនៅខេត្តកំពង់ស្ពឺ ចាប់ផ្ដើមនាថៃ្ងទី០២-០៣ វិច្ឆិកា ២០២៤នេះ ហើយដែលជាទូករបស់ កំលាំងនគរបាលខេត្តឧបត្ថម្ភគាំទ្រ និងបង្កើតឡេីងដោយ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺព្រមទាំងក្រុមកីឡាករចំណុះទូក និងមានឈ្មោះថា “រាជសីហ៍ស្ពឺជ័យ បារមីលោកតាត្នោត” ៕