បន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងការិយាល័យជំនាញ តំណាងអធិការនគរបាលក្រុងស្រុកទាំង៩ និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ចូលរួមទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្តិ សម្ភារបន្ទាប់បន្សំ សម្ភារប្រើប្រាស់ សម្ភារការិយាល័យគ្រឿងសង្ហារឹមជាគោលរបប របស់កងកម្លាំងនគរបាលជាតិសម្រាប់ឆ្នាំ២០២៤ និងប្រេងម៉ាស៊ីនប្រចាំឆ្នាំ២០២៥ ពីលោកឧត្តមសេនីយ៍ត្រី វូ ឆាយ អនុប្រធាននាយកដ្ឋានភស្ដុភារ និង សម្ភារបច្ចេកទេស៕