ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងជាប្រធានថ្នាក់ពង្រឹងចុះជួយសង្កាត់ទៀន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅសាលាបឋមសិក្សានិង វិទ្យាល័យទៀន ស្ថិតក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ ដោយមានការចូលរួមពីសិស្សានុសិស្សសរុប ១១១៨ នាក់ ស្រី ៦៧២នាក់ និងអ្នកគ្រូលោកគ្រូ ចំនួន៥៣នាក់ ស្រី២៧នាក់។
នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា ប្រធានថ្នាក់ពង្រឹងចុះជួយសង្កាត់ទៀន បានចែកអំណោយដល់សិស្សានុសិស្ស និងអ្នកគ្រូលោកគ្រូដោយសិស្សម្នាក់ៗទទួលបានសៀវភៅ១ ប៊ិច១ដើម ទឹកបរិសិទ្ធ១ដប នំបុ័ង១ដើមហើយអ្នកគ្រូលោកគ្រូ ទទួលបាន សារុង១ ៕