General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនខែតុលា ទិសដៅខែវិច្ឆិកា ឆ្នាំ២០២៤

Loading

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនខែតុលា ទិសដៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ, អនុប្រធានសេនាធិការដ្ឋាន, ប្រធាន-អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន រួមទាំងមន្រ្តីតាមតំបន់ព្រំដែនសរុប៨៣រូប។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ស្តីពី លទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនប្រចាំខែតុលា ឆ្នាំ២០២៤ បញ្ហាប្រឈម និងសំណូមពររបស់ ឯកឧត្តមប្រធាននាយកដ្ឋានកណ្តាល ឯកឧត្តមប្រធាននាយកដ្ឋានទាំង៣រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរ និងថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំមកពី នាយកដ្ឋានកណ្តាលនគរបាលព្រំដែន, នាយកដ្ឋាននគរបាលការពារព្រំដែនគោក, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, នាយកដ្ឋានគរបាលបច្ចេកទេសព្រំដែន ដែលបានខិតខំតស៊ូលះបង់ទាំងកម្លាំងកាយចិត្ត ដឹកនាំកម្លាំងនគរបាលព្រំដែនការពារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនបានល្អប្រសើរ ពិសសគ្មានបញ្ហាប្រឈមមុខគ្នាដោយអាវុធ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានដាក់ទិសដៅបន្តដល់ ថ្នាក់ដឹកនាំនាយកដ្ឋាន ត្រូវចុះពិនិត្យស្ថានភាពឈរជើង ជំរុំជម្រក លេណដ្ឋាន យុទ្ធោបករណ៍ និងការថែទាំមធ្យោបាយ ឧបករណ៍សម្ភារ របស់កងកម្លាំងឲ្យបានគ្រប់វរសេនាតូច ៕