ព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិការផ្សព្វផ្សាយអប់រំ ពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅវត្តអារាម ទីសារណៈ និងខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពន្យល់ណែនាំដល់ ប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីលក្ខណៈសម្បត្តិភូមិ-ឃុំសង្កាត់មានសុវត្ថិភាព មិនតែប៉ុណ្ណោះនគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗបញ្ហាប្រឈមនានាឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានធ្វើការផ្សព្វផ្សាយអប់រំ បន្ថែមពាក់ព័ន្ធផលប៉ះពាល់ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធភណ្ឌមិនទាន់ផ្ទុះបញ្ហាក្មេងទំនើង ៕