General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

Loading

រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការលើកាហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ ការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
កិច្ចប្រជុំពិភាក្សានេះ ធ្វើនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានសេនាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក សែន សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ លោកឧត្តមសេនីយ៍ ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងមន្រ្តីពាក់ព័ន្ធចំណុះផែនសេនាធិការដ្ឋានជាច្រើនរូបផងដែរ៕