ព្រះវិហារ៖ នាព្រឹកថ្ងៃសុក្រ ០១កើត ខែកក្តិក ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អ៊ុយ ស៊ីថន ស្នងការរងផែនការងារភស្ភុភារ និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំការិយាល័យជំនាញ និងមន្រ្តីក្រោមឱវាទទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាណស័ក្តិ សម្ភារបន្ទាប់បន្សំ សម្ភារប្រើប្រាស់ សម្ភារការិយាល័យគ្រឿងសង្ហារឹម និងសម្ភារបច្ចេកទេស ជាគោលរបបរបស់មន្រ្តីនគរបាលជាតិសម្រាបឆ្នាំ ២០២៤ និងប្រេងម៉ាស៊ីនប្រចាំឆ្នាំ ២០២៥ ពីរលោកឧត្តមសេនីយ៍ត្រី ជ្រា កុសលវិឌ្ឍិ អនុប្រធាននាយយកដ្ឋានភស្ភុភារ និងសម្ភារបច្ចេកទេស និងប្រតិភូអមដំណើរ ៕