General Commissariat of National Police
.

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុកគាស់ក្រឡ

Loading

បាត់ដំបង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅហ្នឹងគល់ឈើកណ្តាលវាលស្រែ រួចបានមករាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញគ្រាប់ B40 ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្ត ជូនមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច​ ជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះ ជាយថាហេតុ៕