General Commissariat of National Police
.

សមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ និងបង្ហាត់បង្រៀនពីវិធីបង្ការទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ នៅខណ្ឌសែនសុខ

Loading

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ គង់ ថូ និងលោកវរសេនីយ៍ទោ កាំង សុគន្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្ថិតនៅខណ្ឌសែនសុខ ចំនួន០៧ទីតាំង ក្នុងនោះកំម្លាំងជំនាញបានណែនាំឱ្យបានយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យ ក៏ដូចជាវិធីបង្ការ និងវិធីសង្គ្រោះបឋម រួមមាន៖

១.របៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ និងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ

២. ណែនាំប្រជាពលរដ្ឋ អំពីការប្រេីប្រាស់ហ្គាស និងប្រព័ន្ធ អគ្គិសនី ឬសារធាតុផ្សេងៗ ដែលអាចបង្កអោយកើតមានគ្រោះថ្នាក់អគ្គិភ័យ។

៣. ដាស់តឿនក្រើនរំលឹកប្រជាពលរដ្ឋ មុនពេលចាកចេញពីលំនៅដ្ឋានឱ្យពិនិត្យលើការបិទបារ៉ែតភ្លើង បិទប្រព៍ន្ធហ្គាស និងពន្លត់ធូបទៀន ។

៤. ណែនាំឱ្យបុគ្គលិក កម្មករ ឱ្យបានដឹងពីវិធី ជំលៀសខ្លួនពេលមានហេតុការណ៍ អគ្គិភ័យ និងសង្គ្រោះបឋម។