ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៥ នៃអធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន ០៣ ដោយបែងចែកជា ០២ក្រុម រួមមាន ៖
១-ក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ ៖
-អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ (៦ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ស្វាយអាត់ ចំរើនផល រលាប ព្រៃញី និងបន្ទាយដី
-អធិការដ្ឋាននគរបាលស្រុកបាកាន (៤ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ មេទឹក រំលេច និងបឹងខ្នារ
២-ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ
-អធិការដ្ឋាននគរបាលស្រុកក្រវ៉ាញ (៥ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល លាច សន្ត្រែ សំរោង និងរកាត
ក្រុមការងារបានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ១២០នាក់ ស្រី ១៩នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ ៨៧នាក់ ស្រី ១៧នាក់)៕