ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបំប៉នជំនាញស៊ើបអង្កេតអនុវត្តនីតិវិធី និងគ្រប់គ្រងជនបរទេស រយៈពេល០១សប្តាហ៍ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ក្នុងពិធីបើកវគ្គបំប៉នជំនាញស៊ើបអង្កេតអនុវត្តនីតិវិធី និងគ្រប់គ្រងជនបរទេសរយៈពេល០១សប្តាហ៍នេះ មានសិក្ខាកាមនគរបាលចូលរួមសិក្សារៀនសូត្រចំនួន ១៩៧នាក់ ក្នុងនោះនគរបាលនារីមានចំនួន ២៨ នាក់ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕