រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៧៣គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៩៨គ្រឿង និងម៉ូតូ ១៧៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៧២គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៤៧គ្រឿង និងម៉ូតូ ១២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
តាមរបាយការណ៍លទ្ធផលរយៈពេល២៩ថ្ងៃ ពីថ្ងៃទី១-២៩ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,១៨៣គ្រឿង, រថយន្តធំ ១៣៩គ្រឿង, រថយន្តតូច ៣,០៥០គ្រឿង, ម៉ូតូ ៤,៩៩៤គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,១៨៣គ្រឿង, រថយន្តធំ ៩១គ្រឿង, រថយន្តតូច ២,០២៥គ្រឿង និងម៉ូតូ ៤,០៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕