ខេត្តកែប៖ ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ផែនការការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តដឹកនាំអនុវត្តផែនការ និងការណែនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងប្រគល់សៀវភៅគ្រួសារ(ក៤)/សៀវភៅស្នាក់នៅ(ក២)ជូនប្រជាពលរដ្ឋ៕