ភ្នំពេញ ៖ ដោយយោងតាមស្មារតី នៃអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ និងអនុវត្តតាមការប្រជុំដឹកនាំដោយផ្ទាល់របស់លោកវរសេនីយ៍ ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ពាក់ព័ន្ធនឹងការងារសន្តិសុខសង្គម ជាពិសេសការងារសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដោយឡែកនៅព្រឹកថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ស៊ិន កុសល អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនការងារសណ្តាប់ធ្នាប់បានដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅលើបណ្ដោយផ្លូវ២១៧ និងផ្លូវព្រៃស សង្កាត់ដង្កោ ដោយគិតចាប់ពីភ្លើងស្តុបចំការដូងរហូតទៅ។
ការដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់នេះក្នុងគោលបំណងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅ លើដងផ្លូវសាធារណៈឲ្យមានការលក់ដូរចូលក្នុង កុំឲ្យមានលក់ដូរហៀរមកលើផ្លូវ ចៀសវាងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជាពិសេសចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។
លោកវរសេនីយ៍ទោ ស៊ិន កុសល អធិការរងខណ្ឌដង្កោ ក៏បានណែនាំដល់បងប្អូនពលរដ្ឋ ដែលរត់ PASS App ឲ្យឈប់ចតឲ្យឆ្ងាយបន្តិចពីផ្លូវកែងៗ និងចតឲ្យមានសណ្តាប់ធ្នាប់ ចៀសវាងផ្លូវកែងមានរថយន្តបត់អាចនឹងប៉ះពារនិងគ្រោះថ្នាក់។
គួរបញ្ជាក់ថា ៖ កម្លាំងចូលរួមមានការសហការដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ៕