កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត ,ទូកដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ បានផ្សព្វផ្សាយអប់រំណែនាំ៖ ១.មិនបើកបរក្នុងស្ថាន ភាពស្រវឹង។ ២.មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ,ម៉ាសុីនបូមទឹក,បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវ ពោងទាំងអស់គ្នា។ ៣.មិនត្រូវដាក់សម្ភារៈរឺទំនិញផ្សេងៗនិងមនុស្សលើសចំណុះ ។ ៤.កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរ សាធារណៈការនិងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់ ។ ៥-គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា ;ទូកដចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា ;ទូកដចម្លង ៕