រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២០គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១០២គ្រឿង និងម៉ូតូ ២១៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៦៩គ្រឿង, រថយន្តធំ ២ គ្រឿង, រថយន្តតូច ៨៣គ្រឿង និងម៉ូតូ ១៨៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ ថ្ងៃ ពីថ្ងៃទី១-២៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,៥០៧គ្រឿង, រថយន្តធំ ១៣៥គ្រឿង, រថយន្តតូច ២,៧៥៣គ្រឿង, ម៉ូតូ ៤,៦១៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៧០០គ្រឿង, រថយន្តធំ ៨៩គ្រឿង, រថយន្តតូច ១,៨២៦គ្រឿង និងម៉ូតូ ៣,៧៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕