General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជា​ ពៅ​ អញ្ជើញ​ជា​អធិបតី​ ពិធី​ធ្វើ​បាឋកថា​ ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​លំហូរ​សាច់ប្រាក់​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ហិរញ្ញវត្ថុ​

Loading

​រាជធានី​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជា​ ពៅ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ CHARLES​ K.WHITEHEAD​ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ពាណិជ្ជកម្ម​ និង​ជា​នាយក​កម្មវិធី​ច្បាប់​បច្ចេកវិទ្យា​ និង​សហគ្រិនភាព​ នៃ​សាលា​ Cornell​ នាទី​ក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ធ្វើ​បាឋកថា​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​លំហូរ​សាច់ប្រាក់​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ហិរញ្ញវត្ថុ​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​ពិធី​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ តាន់​ សេណា​រ៉ុ​ង​ អគ្គ​ព្រះរាជអាជ្ញា​រង​ នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​,​ នាយ​នគរបាល​ជាន់ខ្ពស់​ចំណុះ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ និង​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ និង​នាយ​នគរបាល​ជាន់ខ្ពស់​ នៃ​ក្រុមការងារ​ Hotline​ Scam​ 24/7​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មានការ​សម្របសម្រួល​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ ប​ញ្ញ​វឌ្ឍន៍​ នាយការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​ និង​លោក​វរសេនីយ៍ទោ​ ឆាយ​ ប៊ុ​ន​រម្យ​ម៉ា​និ​ត​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សង្គម​បច្ចេកវិទ្យា​៕​