រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីវឌ្ឈនភាពលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២៤ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តរតនគិរី នៃទីស្តីការក្រសួងមហាផ្ទៃ។