ខេត្តកំពង់ឆ្នាំង ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានសហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុង-ស្រុក និងក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ពិនិត្យជាតិអាកុលពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ហើយបានអនុវត្តចំនួន០៤គោលដៅគឺ ៖
-ស្រុករលាប្អៀរ ០១គោលដៅ
-ស្រុកកំពង់លែង ០២គោលដៅ
-ស្រុកសាមគ្គីមានជ័យ ០១គោលដៅ ។
លទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យរួមមាន ៖
-រថយន្តចំនួន ១១គ្រឿង
-ម៉ូតូចំនួន ៥គ្រឿង ។
សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្នៃ រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងរថយន្តដឹកសម្ភារៈសំពីងសំពោង និងអប់រំក្មេងៗដើរលេងពេលយប់មានចំនួន ៨៤នាក់ ស្រី២២នាក់៕