General Commissariat of National Police
.

ក្រុមការងារនាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២៥ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៣

Loading

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បានដឹកនាំក្រុមការងារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២៥ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៣ រួមមាន៖

១-អធិការដ្ឋាននគរបាលស្រុកបរិបូណ៌​ (១០ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលមេលំ​ កំពង់ព្រះគគីរ​ ផ្សារ​ ពេជ្រចង្វារ​ អញ្ចាញរូង​ ខុនរ៉ង​ ពពេល​ ពន្លៃ​​ ចក​ និងត្រពាំងចាន់

២-អធិការដ្ឋាននគរបាលស្រុករលាប្អៀរ (១០ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រស្នឹប បន្ទាយព្រាល​ ក្រាំងលាវ​ ស្វាយជ្រំ​ ភ្នំក្រាំងដីមាស​ ស្រែថ្មី​ ព្រៃមូល​ ជេីងគ្រាវ​ គោកបន្ទាយ​ និងអណ្ដូងស្នាយ

៣-អធិការដ្ឋាននគរបាលស្រុកទឹកផុស (៥ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលខ្ពស់​ ជៀប​ ខ្លុងពពក​ ចោងម៉ោង​ និងអភិវឌ្ឍន៍

បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ១៥៧នាក់ ស្រី៣៣នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ៈ ៦៤នាក់ ស្រី ១១នាក់)៕