ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបន្តរៀបចំដំណើរការផ្ដល់ពាក្យចូលប្រឡងក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ ២០២៤ ចំនួន ៩៤កន្លែង សម្រាប់បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕