General Commissariat of National Police
.

លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក នាំយកអំណោយ និងថវិកា របស់ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ព្រមទាំងសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋ ចំនួន០២គ្រួសារ

Loading

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩:០៥ នាទី លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំង អធិការដ្ឋាននគរបាលស្រុក នាំយកអំណោយ និងថវិកា របស់ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ព្រមទាំងសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋ ចំនួន០២គ្រួសារដែលមានជីវភាពខ្វះខាត។
+គ្រួសារទី១: អ្នកមីង ប្រុក ពុទ្ធី អាយុ៤៥ឆ្នាំ មានជំងឺប្រចាំកាយ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
+សម្ភារ និងថវិការួមមាន: អង្ករ២៥គ.ក, ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ, មុង១, កន្ទេល១, ភួយ១ និងថវិកាចំនួន៩០.០០០រៀល។
+គ្រួសារទី២: លោក លី សារី អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ិន សាវ៉ាន់ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
+សម្ភារ និងថវិការួមមាន: អង្ករ២៥គ.ក, ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ, សម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត និងថវិកាចំនួន១៦០.០០០រៀល។
+ដោយមានការចូលរួមពី:
-លោកវរសេនីយ៍ទោ ចាន់ វី អធិការរងទទួលការងារសេនាធិការ
-លោកវរសេនីយ៍ត្រី អ៊ុង រក្សា នាយផ្នែកអន្តោប្រវេសន៍
-លោកអនុសេនីយ៍ឯក អ៊ុល មករា អន្តោប្រវេសន៍
-អ្នកមីង មេភូមិដូនលែប
+សប្បុរសជនជួយឧបត្ថម្ភរួមមាន:
១.ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ព្រះនាម ប៉ែន ដារ៉ូ ឧបត្ថម្ភ អង្ករ៥០គ.ក,មី២កេស,ទឹកត្រី២យួរ,ទឹកសុីអុីវ២យួរ និងថវិកា១០០.០០០រៀល។
២.ខ្ញុំបាទ អធិការនគរបាលស្រុក សៀវភៅរៀន ២០ក្បាល,ប៊ិច៥ដើម,ដែកខ្មៅ៤ដើម ថវិកាចំនួន ៥០.០០០រៀល។
៣.សម្លាញ់ ជ័យ អាជីវករកែងឈើទាល ថវិកាចំនួន៥០.០០០រៀល ព្រមទាំងថវិកាសប្បុរសជនមួយចំនួនទៀត។
+សរុបថវិកាចំនួន២៥០.០០០រៀល៕