General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ចន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យ ការរៀបចំដំណើរការផ្ដល់ពាក្យចូលប្រឡងក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ

Loading

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យ ការរៀបចំដំណើរការផ្ដល់ពាក្យចូលប្រឡងក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ ២០២៤ ចំនួន ៩៤កន្លែង សម្រាប់បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងនោះដែរក្រុមការងារជ្រើសរើសបានដំណើរការយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ត្រឹមត្រូវតាមលក្ខខណ្ឌ នៃការជ្រើសរើសដែលថ្នាក់លើបានកំណត់ផងដែរ ៕