ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថានៅថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ បានផ្ដល់ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋបានដូចខាងក្រោម៖
-ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ៣៦នាក់ ប្រុស ១៨នាក់។
-ចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ២៥នាក់ ប្រុស ១៣នាក់។