General Commissariat of National Police
.

ឯកឧត្តម ឧត្តមសនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kenny Lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ និងសហការី

Loading

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Kenny lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ និងសហការី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំនួន២រូបផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក Kenny Lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ និងសហការី ហើយឯកឧត្តមក៏បានសំណូមពរដល់អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ ជួយបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញ និងឯកឧត្តមត្រៀមខ្លួនជាស្រេចដើម្បីសហការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀននេះ។

ក្នុងឱកាសនោះ លោក Kenny Lee អនុព័ន្ធ DEA ប្រចាំរាជធានីភំ្នពេញ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជានាពេលកន្លងមក និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងកិច្ចប្រតិបត្តិការ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀនធំៗជាច្រើនលើកកន្លងមក៕