កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានដឹកនាំ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ដែលជាស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក ប្រជុំផ្សព្វផ្សាយផែនការចំនួនពីររួមមាន :
១.ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលអញ្ជើញដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ។
២.ការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងពិធីបុណ្យ កឋិនទាន ដែលនឹងប្រព្រឹត្តធ្វើនៅវត្តចន្ទប្បជោត្តនារាម(ហៅវត្តតាសុត) ស្ថិតនៅ ភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕