General Commissariat of National Police
.

កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង៖ ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងកម្លាំងវរសនាតូចនគរបាលការពារព្រំដែនលេខ ៦០៧ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗ ការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង ឆ្នាំ២០២៤ ។

ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅបានដោយល្អប្រសើរ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ បានយកចិត្តដាក់បំផុត ក្នុងការបំពេញភារកិច្ចដ៏សំខាន់មួយនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

គួរបញ្ជាក់ថា ពិធីប្រណាំងទូក “ង” នៅខេត្តព្រៃវែង ធ្វើឡើងចាប់ពីថ្ងៃ ១៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅមាត់ទន្លេ “ចុងប៉ម” ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៣២ទូក ខ្នាតអន្តរជាតិ២៤គូរ ខ្នាតវែងមានចំនួន ៨ គូរ ដែលចាប់ផ្ដើមប្រកួតចាប់ពីម៉ោង ៧.៣០នាទីព្រឹកតទៅដោយពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទានិងលោកជំទាវ ៕

default