ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមគោរព និងជម្រាបជូនដល់សារធារណៈជន និងប្អូនៗ ទាំងពីរភេទ ដែលមានបំណងចង់ដាក់ពាក្យចូលប្រឡងក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ចំនួន ៩៤កន្លែង សម្រាប់បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕