General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងលើការងារជំនាញមួយចំនួន

Loading

កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងលើការងារជំនាញមួយចំនួនដល់លោក-លោកស្រីស្នងការរង នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

របៀបវារៈកិច្ចប្រជុំ៖

១-ត្រួតពិនិត្យ និងវាយតម្លៃអំពីស្ថានភាពបទល្មើស បញ្ហាប្រឈម និងដំណោះស្រាយ។

២-បន្តពង្រឹងវិធានការ អនុវត្តយុទ្ធនាការបង្រ្កាបក្មេងទំនើង។

៣-បន្ដពង្រឹងការងារជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក/ក្រុង។

៤-បន្ដពង្រឹងការរងារជំនាញតាមបណ្ដាផែនជំនាញ នីមួយៗ។

៥-បន្ដពង្រឹងអនុវត្តតាមផែនការសកម្មភាពប្រចាំខែ។

៦-ត្រៀមរៀបចំផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ មួយចំនួន នាពេលខាងមុខនេះ។

៧-បន្ដពង្រឹងវិន័យកងនគរបាលជាតិ ៕