ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ១៣ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងកងកម្លាំងនគរបាលចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោតម្ត សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ នៃការយាងសោយទីវង្គតរបស់អង្គ ។
ពិធីដ៏មានអត្ថន័យនេះប្រារព្វធ្វើនៅក្នុងបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ហេីយក្រៅពីនោះក៏មានការនិមន្ត អញ្ជេីញចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ មហាជនសិស្ស និស្សិតយ៉ាងច្រេីនកុះករ៕