General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ចាត់តំណាងចុះសួរសុខទុក្ខលោកស្រីវរសេនីយ៍ទោ អែម ដាវីន ដែលកំពុងសម្រាកលម្ហែមាតុភាពនៅគេហដ្ឋាន

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានចាត់លោកស្រីឧត្តមសេនីយ៍ត្រី នាង ឧប្បានី អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមដឹកនាំការងារស្ត្រី (Gender ) នាយកដ្ឋាន រួមទាំងសហការី បានចុះសួរសុខទុក្ខ និងពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពី ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់លោកស្រីវរសេនីយ៍ទោ អែម ដាវីន នាយរងការិយាល័យរដ្ឋបាល-សរុប ដែលកំពុងសម្រាកលម្ហែមាតុភាពនៅគេហដ្ឋាន ព្រមទាំងបាននាំយកកន្រ្តកផ្លែឈើ និងថវិកាមួយចំនួនជូនលោកស្រីផងដែរ។