General Commissariat of National Police
.

រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកនយោបាយ និងប្រតិទិនសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍខេត្ត រយពពេលប្រាំឆ្នាំ និងការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

Loading

ព្រះវិហារ ៖ នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកនយោបាយ និងប្រតិទិនសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍខេត្ត រយៈពេលប្រាំឆ្នាំ និងការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត លោកមេបញ្ចាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកប្រធានមន្ទីរ អង្គភាពចំណុះខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបនៅសាលប្រជុំប្រាសាទព្រះវិហារជាន់ទី៣ សាលាខេត្តព្រះវិហារ ៕