General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញចូលរួមពិធីថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខន្ធ ព្រះរាជកុសលខួបទី១២ឆ្នាំ ការយាងចូលទីវង្គត ព្រះមហាវិរក្សត្រ ព្រះរាជបិតាឯករាជ្យជាតិខ្មែរ

Loading

ខេត្តកែប៖ នាព្រឹក ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកម្លាំងនគរបាលខេត្ត ចូលរួមក្នុងពិធីថ្វាយមហាព្រះរាជកុសលខួបទី១២ឆ្នាំ ការយាងចូលព្រះទីវង្គត នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀបចំឡើងនៅសាលប្រជុំសេះសសាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អ៊ុល ភីរុន អភិបាលខេត្តស្តីទី ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំខេត្ត ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ ៣៨០ អង្គ/នាក់៕