ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង០០នាទី លោកឧត្តមសេនីយ៍ត្រី អេង ឆេងលាង ស្នងការស្តីទី អញ្ជើញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ផែន តាមជំនាញ ៕