General Commissariat of National Police
.

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តបន្ទាយមានជ័យ ពង្រឹងការផ្តល់សេវាសាធារណៈ និងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព

Loading

បន្ទាយមានជ័យ ៖ អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក ពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនពលរដ្ឋ។

ក្រៅពីនេះ កម្លាំងនគរបាលយើងក៏បាន -ផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន -ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ -ការឆ្លងដែនធ្វើចំណាកស្រុកខុសច្បាប់ និងអំពើរជួញដូរមនុស្ស ឬផ្លូវភេទគ្រប់ទំរង់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការផ្តល់សេវាសាធារណះឲ្យបានល្អ ពង្រឹងការដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានទាន់ពេល ពង្រឹងចុះឆែកត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី។

ឈរលើស្មារតីទទួលខុសត្រូវ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវផែនការដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការយាមល្បាត វេនប្រចាំការ២៤ម៉ោងលើ២៤ កម្លាំង មធ្យោបាយ សម្រាប់បង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងត្រៀមអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ ឬគ្រោះអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕