ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត ដល់កីឡាករប្រណាំងទូក នៅក្រុង ស្ទឹងសែន និងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការនគរបាល មានប្រសាសន៍ សំណេះសំណាលជាមួយកីឡាករ ដោយថ្លែងថា ការប្រណាំងគឺដើម្បីថែរក្សា ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់ របស់ខ្មែរយើង,.បង្ករបរិយាកាស ដល់ប្រជាពលរដ្ឋ ចូលទស្សនាកំសាន្ត សប្បាយ, .បំផុសស្មាតី ដល់យុវជន ឲ្យស្រលាញ់កីឡា ចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ កាយសម្បទារឹងម៉ាំ ឆន្ទ:អង់អាចមួសមុទ្រ អំនត់ព្យាយាម នាំយកនូវវិន័យ សេចក្តីថ្លៃថ្នូរ និងចេះធ្វើការជាក្រុម, .បង្ករលក្ខណ:ឲ្យយុវជនបានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព ជាមួយគ្នា សាមគ្គីភាពគ្នា ចេះរស់នៅក្នុងសង្គម ជាពិសេសបណ្ដុះគំនិតស្រឡាញ់ជាតិ និងស្នេហាជាតិ ។
លោកឧត្តមសេនីយ៍ ស្នងការ មានប្រសាសន៍ ណែនាំ ដល់កីឡាករ ត្រូវថែទាំសុខភាព និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ចូលរួមប្រឡងប្រណាំង នៅថ្ងៃទី១៦-១៧ ខែ តុលា ស្ថិតក្នុងក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ខាងមុខនេះក្នុងឱកាសប្រកួតប្រជែង សូមបងប្អូនខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្ដើមយកជ័យលាភី ជូនថ្នាក់ដឹកនាំ អ្នកគាំទ្រ និងស្រុកកំណើត របស់បងប្អូនផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានឧបត្ថម្ភ ភេសជ្ជៈ និងថវិកាមួយចំនួនជូនគណៈកម្មការទូកចំនួន ០២÷ ១.សាមគ្គីធីបតីសែនជ័យបារមីស្រីទេព,២.ចន្ទមុន្នីរិទ្ធីយុវជនតេជោ សម្រាប់ការចូលរួមដោះស្រាយការចំណាយពេលហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ដណ្ដើមយកជ័យលាភី ៕