General Commissariat of National Police
.

នគរបាលស្រុកស្វាយជ្រុំ ចាប់ទូកនេសាទត្រីខុសច្បាប់ជនជាតិវៀតណាម ដែលរំលោភចូលក្នុងទឹកដីកម្ពុជា

Loading

ស្វាយរៀង ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្វាយជ្រំបានដឹកនាំកម្លាំង ល្បាតចល័ត ពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុច ព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទះឃើញទូកនេសាទមួយគ្រឿងកំពុងធ្វើសកម្មភាពនេសាទត្រី។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ច បានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើជារបស់ជនជាតិវៀតណាម មួយគ្រឿង ដោយមានការសហការពីលោកនាយនាយរងប៉ុស្តិ៍នគបាលបាសាក់ លោកនាយនាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្រ្កាបបាន រួមមាន សម្ភារទូកស្មាច់ប្រវែង ៥.០៩ម៉ែត ១គ្រឿង , ម៉ាស៊ីន ១៣សេស ១គ្រឿង, អាគុយ ១២០អំពែ ១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់(ឆក់ត្រជាក់)។ ចំណែកជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តយកទៅរក្សាទុក៕