General Commissariat of National Police
.

កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បន្តចុះផ្សព្វផ្សាយខិត្តប័ណ្ណ ត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ សម្ភារបរិក្ខារប្រព័ន្ធបង្ការអគ្គិភ័យ នៅតាមទីកន្លែងដែលងាយរងគ្រោះ

Loading

សៀមរាប ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តចុះផ្សព្វផ្សាយខិត្តប័ណ្ណ ត្រួតពិនិត្យប្រព័ន្ធបង្ការអគ្គិភ័យ និងបំពង់ពន្លត់អគ្គិភ័យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ចំនួន ០៧ទីតាំង ស្ថិតនៅ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

ជាមួយគ្នានោះដែរ កម្លាំងជំនាញក៏បានពន្យល់ ណែនាំ អំពីវិធីប្រើប្រាស់ បំពង់ពន្លត់អគ្គិភ័យ និងបង្ការអគ្គិភ័យ ហើយបានស្នើម្ចាស់អាជីវកម្មប្រេងឥន្ធនៈ ផ្លាស់ប្តូរបំពង់ពន្លត់អគ្គិភ័យដែលខូចគុណភាព និងសម្ភារបរិក្ខារប្រព័ន្ធបង្ការអគ្គិភ័យ ដែលខូច ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យ ដែលកើតឡើងជាយថាហេតុ ។
​ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ ☎️ 078 773 774, 012 756 465, 070 344 766 ៕