បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមមាន៖ ឯកឧត្តម គ្រី សំណាង ,លោក សឿម សាអ៊ីម ,លោក កៅ បូរ៉ាវ៉ាន់ ,លោក វរសេនីយ៍ទោ បោន សីហា ,លោក វរសេនីយ៍ទោ ទេព រដ្ឋា , លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ , បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៧១ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។
អំណោយ រួមមាន៖
អំណោយ រួមមាន៖
១-អង្ករ ចំនួន ៤តោន
២-ថវិកា ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល)
៣-ទឹកបរិសុទ្ធចំនួន ១០០០យួរ
៤-នំប័ងសាច់ ចំនួន ១៦០ដើម
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ទោះបីប្អូនៗ មិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗមានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបំរុងថែរក្សាតាមដាន សួរនាំជាប្រចាំ ដោយទទួលបានការគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាតជានិច្ច។ ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ថាប្អូនៗនៅទីនេះ នឹងមានអនាគតដ៏ប្រសើរក្នុងជីវិត ៕