General Commissariat of National Police
.

លោកឧត្តមសេនីយន៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពិធី​បិទសវនកម្មផ្ទៃក្នុង​ សម្រាប់​ការិយបរិច្ឆេត​ ឆ្នាំ​២០២៣ និងបណ្តា​ឆ្នាំ​ពាក់ព័ន្ធ​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​

Loading

កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានពិធីបិទសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ លឹម ឡុង​ អគ្គនាយក​រង​ នៃអគ្គនា​យ​ក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ក្រសួង​មហាផ្ទៃ​ តំណាង​ឯកឧត្ដម​ ឧត្តសេនីយ៍ឯក ងួន ស្រេង អគ្គនាយក​​សវនកម្ម​ រួមជាមួយ​ក្រុម​ការងារ​ គណៈប្រតិភូ​សវនករ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងបិទស​វនកម្ម​ សម្រាប់​ការិយបរិច្ឆេត​ ឆ្នាំ​២០២៣​ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ។

ដោយមានការអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖
-លោក​-លោកស្រី​ស្នងការរង​ ទទួល​ផែនការ​ងារជំនាញ​ ទាំង​ ១២​
-លោក​-ស្នងការ​រង​ ទទួល​ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នីមួយៗ​
-លោក​-លោកស្រី​ ជានាយការិយាល័យជំនាញ​ទាំង​ ៣១
-​លោកអធិការ​ នគរបាល​ក្រុង​-ស្រុក​ ទាំង​ ០៩៕