ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឯម សុភាព ស្នងការរងទទួលការិយាល័យរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំសហការីចុះសួរសុខទុក្ខ និងបានយកថវិកាមួយចំនួន ព្រមទាំងភេសជ្ជៈ ជូនដល់លោកស្រីវរសេនីយ៍ត្រី អ៊ុន សុភា នាយផ្នែកនាំសារ នៃការិយាល័យរដ្ឋបាល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕