General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហ៊ីរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្រៅអំពីការជួបសម្តែងការគួរសមជូនគ្នាទៅវិញទៅមក ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើនទំនាក់ទំនងកិច្ចសហការក្នុងវិស័យកងកម្លាំងអនុវត្តច្បាប់រវាងនគរជាតិកម្ពុជា និងនគរបាលប៉ាគីស្ថាន ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតមានការកើនឡើងទូទាំងពិភពលោក។ 

ភាគីទាំងពីបានឯកភាពគ្នាក្នុងការទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានឲ្យកាន់តែជិតស្និទ្ធ និងជួយគ្នាទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានប្រភពមិនច្បាស់លាស់ ដើម្បីធានាដល់បរិយាកាសសន្តិសុខរវាងប្រទេសទាំងពីរ និងក្នុងសកលលោក៕