បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤លោក Bruce Hein នាយកប្រតិបត្តិអង្គការសេចក្ដីស្រលាញ់តាមរយៈសកម្មភាព(Love In Action)បាននាំយកសំភារៈប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសំរាប់ការងារសង្រ្គោះបឋមជួយជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកBruce Hein ដែលបាននាំយកសំភារៈប្រគល់ជូនស្នងការរដ្ឋានដេីម្បីជាផលប្រយោជន៍សំរាប់ជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍៕